ព័ត៌មានជាច្រើន កន្លងមកហើយ ដែលបានអះអាងថា កីឡាករខ្សែការពារវ័យក្មេង Garcia របស់ Man City នឹងត្រូវចាកចេញ ត្រឡប់ទៅក្លឹបដើម របស់ខ្លួនវិញ ដែលធ្លាប់រស់នៅជាមួយគ្នា តាំងតែពីពេលនៅឈុត យុវជននៅក្នុងប្រទេសអេស្បាញ ។
នៅថ្ងៃនេះគ្រូបង្វឹករបស់ Man City លោក Pep Guardiola បានចេញមកប្រកាស អះអាងបញ្ជាក់ថា ហើយថាកីឡាករវ័យ២០ឆ្នាំរូបនេះ នឹងពិតជាត្រូវចាកចេញ ពីអង់គ្លេសពិតមែន នៅចុងរដូវកាលទៅចួលរួម ជាមួយនឹងក្លឹប អ្នកមានបុណ្យ Barcelonaវិញ។
រំលឹកដែរថាកីឡាករ Garcia រូបនេះបានអភិវឌ្ឍខ្លួន នៅឈុតយុវជនជាមួយនឹងក្លឹប Barcelona មុនពេលចូលរួម ជាមួយនឹង Man Cityកាលពីឆ្នាំ២០១៧ ប៉ុន្តែ ក្លឹបអេស្បាញបានព្យាយាម ក្នុងការល្បួងយកកីឡាករ ដ៏មានសមត្ថភាពមួយនេះទៅវិញ ក្នុងពេលដែលកុងត្រារបស់គាត់ក៏ត្រូវផុតកំណត់នៅត្រឹមចុង រដូវកាលនេះដូចគ្នា ៕
ប្រែសម្រួល៖ស៊ុនលី