អ្នកចាត់ការ Pep Guardiola បាននិយាយថា Manchester City មិនមានកីឡាករគ្រោះថ្នាក់ សម្រាប់សម្លាប់ដូចជា Neymar ឬ Kylian Mbappe ឡើយ ប៉ុន្តែក្រុមរបស់លោកមានកីឡាករ កម្រិតខ្ពស់ស្មើដៃគ្នា ។
Pep កំពុងរៀបចំក្រុមត្រៀម ជួប PSG ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League នៅយប់ស្អែក ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញទើបតែយកបានពានទី៩ សម្រាប់ការដឹកនាំរយៈពេល៥ឆ្នាំ នៅកីឡដ្ឋាន Etihad បន្ទាប់ពីយកឈ្នះ Spurs លើកពាន League Cup ។
មុនការប្រកួតមកដល់លោក Pep បានសង្កត់ធ្ងន់ថា City គ្មានទេតួឯក សម្រាប់សម្លាប់ប្រចាំក្រុម ដូចដែល PSG មាន Neymar ឬ Mbappe ។ ប៉ុន្តែកីឡាកររបស់ City ទាំងមូលមានមានកម្រិត នៃការលេងខ្ពស់ស្មើគ្នា ធ្វើឲ្យក្រុមមិនបាត់បង់តុល្យភាព។
តែ Pep ក៏បានសរសើរ ដល់កូនក្រុម Kevin de Bruyne ដោយប្រៀបធៀប គេជាកាំបិតមួយដើម ឃើញចម្លោះណាបះចន្លោះនោះ និងជួយក្រុមបានច្រើន ។ សម្រាប់ជើងទីមួយ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ City នឹងធ្វើដំណើរទៅទីក្រុងប៉ារីស ។ ហើយយប់នេះ ក៏មានការប្រកួតដែរ Real Madrid ស្វាគមន៍ Chelsea៕