កីឡា

Pep ៖ ជារឿងងាយស្រួល ដើម្បីលើកពាន ជាមួយនឹងក្លឹបធំៗ

យើងបានដឹងមកហើយថា គ្រូបង្វឹកអេស្បាញ លោក Pep Guardiola គឺជាគ្រូបង្វឹក ដែលដឹកនាំក្លឹបទាំងបី របស់គាត់កន្លងមកហើយ លើកពានរង្វាន់ស្ទើររាប់មិនអស់ ក្នុងអំឡុង នៃពេលដឹកនាំ របស់គាត់ទាំង Barcelona, Bayern Munich និង Man Cityផង។

គ្រូបង្វឹក របស់ Man City បច្ចុប្បន្នរូបនេះ នៅតែមិនទាន់ថមថយ នៅឡើយអំពីការប្រមូល យកពានរង្វាន់ដាក់ក្នុងបញ្ជី របស់គាត់ដោយទើបតែអាចលើក បានពានរង្វាន់ Carabao Cup មួយទៀតហើយ កាលពីយប់មិញ ដែលត្រូវបានគេដឹងថា គឺជាពានរង្វាន់ទី២៥ ហើយរបស់គាត់។

ជ័យជំនះក្នុងលទ្ធផល១ ទល់នឹងយកឈ្នះលើក្រុម Spurs បានធ្វើឲ្យ Pep លើក ពានរង្វាន់ Carabao Cup បន្តិចមុនការប្រកាសថា នឹងលើកពានរង្វាន់អង់គ្លេស ខណៈដែលក្រុមកំពុងមាន ពិន្ទុនាំមុខគ្នាក្នុង តារាងដាច់រួចទៅហើយ នៅរដូវកាលនេះ។

ថ្លែងនៅក្នុងពេលកំពុង ទទួលពានរង្វាន់ថ្មីនេះលោក Pep បាននិយាយថាវាគឺជារឿង ដែលងាយស្រួលបំផុត ក្នុងការលើកពានរង្វាន់បានច្រើន ក្នុងពេលដែលធ្វើការ ជាមួយនឹងក្លឹបធំៗបែបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top