កីឡា

Pep ៖ City មិន​មាន​កីឡាករ ​សម្លាប់​ដូច Neymar ឬ Mbappe ឡើយ តែ​ក្រុម​ទាំង​មូល ​ល្អស្មើ​ដៃ​គ្នា

អ្នក​ចាត់​ការ Pep Guardiola បាន​និយាយ​ថា Manchester City មិន​មាន​កីឡាករ​គ្រោះថ្នាក់ ​សម្រាប់​សម្លាប់​ដូច​ជា Neymar ឬ Kylian Mbappe ឡើយ ប៉ុន្តែ​ក្រុម​របស់​លោក​មាន​កីឡាករ ​កម្រិត​ខ្ពស់​ស្មើ​ដៃ​គ្នា ។

Pep កំពុង​រៀបចំ​ក្រុម​ត្រៀម​ ជួប PSG ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ពាន​រង្វាន់ Champions League នៅ​យប់​ស្អែក ។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ទើប​តែ​​យក​បាន​ពាន​ទី​៩ សម្រាប់​ការ​ដឹក​នាំ​រយៈ​ពេល​៥​ឆ្នាំ ​​នៅ​កីឡដ្ឋាន Etihad បន្ទាប់​ពី​យក​ឈ្នះ​ Spurs លើក​ពាន League Cup ។

មុន​ការ​ប្រកួត​មក​ដល់​លោក Pep បាន​សង្កត់​ធ្ងន់​ថា City គ្មាន​ទេ​​តួឯក​ សម្រាប់​សម្លាប់​ប្រចាំ​ក្រុម ដូច​ដែល PSG មាន Neymar ឬ Mbappe ។ ប៉ុន្តែ​​កីឡាករ​របស់ City ទាំង​មូល​មាន​មាន​កម្រិត ​នៃ​ការ​លេង​​ខ្ពស់​ស្មើ​គ្នា ធ្វើ​ឲ្យ​ក្រុម​មិន​បាត់បង់​តុល្យភាព។

តែ Pep ក៏​បាន​សរសើរ ​ដល់​កូន​ក្រុម Kevin de Bruyne ដោយ​ប្រៀបធៀប​ គេ​ជា​កាំបិត​មួយ​ដើម​ ឃើញ​ចម្លោះ​ណា​បះ​ចន្លោះ​នោះ និង​ជួយ​ក្រុម​​បាន​ច្រើន ។ សម្រាប់​ជើង​ទី​មួយ​​ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ City នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស ។ ហើយ​យប់​នេះ ​ក៏​មាន​ការ​ប្រកួត​ដែរ Real Madrid ស្វាគមន៍ Chelsea៕

Most Popular

To Top