កីឡា

គ្រូបង្វឹក និងអត្តពលិក៤នាក់ ចូលរួមការប្រកួត វគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃ“Asia qualify cation Tournament for Tokyo 2020 Olympic Game ” នៅ Jordan នាខែឧសភា

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ ទៅចូលរួមការប្រកួតវគ្គជម្រុះ កីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិតូក្យូ ទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៃប្រទេសជប៉ុន នៅប្រទេស Jordan ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

លោក គង់ សក្កដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់តាមប្រព័ន្ធអនឡាញថា ក្រោមការដឹក របស់លោក ហង់ជួន ណារ៉ុន ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT នាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំង ទំាងបច្ចេកទេស និងសមត្ថភាព ដោយពេលថ្មីៗ ក្រោយពីប្រជុំសមាជិក ប្រតិបត្តិយើង បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិតូក្យូទ្វីបអាស៊ី “Asia n qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេស Jordan នាខែឧសភា ។

លោកបានបន្តថា សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៤នាក់ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់ នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទ ទម្ងន់ក្រោម៨០គីឡូក្រាម ៕
ដោយ៖លី ភីលីព

Most Popular

To Top