កីឡា

Navas បន្តកុងត្រាថ្មី ជាមួយនឹង PSG

កីឡាករអន្តរជាតិ កូស្តារីកា Navas ទីបំផុតត្រូវបានឈាន ទៅដល់ការយល់ព្រមគ្នា ជាមួយនឹងក្លឹប PSG ក្នុងការបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ២០២៤ទោះ
បីតែងតែទទួលបានព័ត៌មាន នៃការចាកចេញ ពីក្លឹបបារាំងនេះក្តី ។

មកដល់ពេលនេះ Navas មានវ័យ រហូតទៅដល់៣៤ឆ្នាំមកហើយ ប៉ុន្តែនៅតែអាចមានឈ្មោះជាកីឡាករ ដ៏សំខាន់របស់ក្លឹប ជាពិសេសការមកដល់ នៃគ្រូបង្វឹកថ្មី លោក Mauricio Pochettino នៅរដូវកាលនេះផងដែរ ដោយអាចបង្ហាញខ្លួន សរុប៣៧ដង នៅគ្រប់ការប្រកួត។

កុងត្រា របស់គាត់ នឹងត្រូវផុតកំណត់ នៅក្នុងពេលចប់ទៅ នៃរដូវកាលក្រោយ ប៉ុន្តែកុងត្រាថ្មីនឹងអាចឲ្យគាត់បន្ថែម រយៈពេល១ឆ្នាំទៀត ពីកុងត្រាចាស់ រហូតដល់ រដូវក្តៅឆ្នាំ២០២៤។

ប្រធានក្លឹប លោក Nasser Al-Khelaifi និយាយថា៖ខ្ញុំពិតជារីករាយណាស់ ដែលបានលឺដំណឹងថា Kelor Navas នឹងបន្តថ្មីជាមួយ នឹងយើង ។ គាត់ជាអ្នកចាំទី ដ៏អស្ចារ្យនិងមានបទពិសោធម្នាក់ គិតចាប់តាំងតែពីពេលបានផ្ទេរ មកចូលរួមជាមួយ នឹង PSG ពី Real Madrid កាលពីខែកញ្ញាឆ្នាំ២០១៩ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top