កីឡា

ស្ងាត់​ៗ ! Alex You និង វិទីនី ​ចុះ​សំបុត្រ ​អាពាហ៍ពិពាហ៍​បាត់

​អ្នក​ចាំ​​ទី​របស់​​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង Alex You ​និង​អតីត​កីឡា​ការិនី​ហែល​ទឹក ​​ជម្រើសជាតិ​​កម្ពុជា​ ហែម​ថុន វិទីនី ​បាន​​ចុះ​សំបុត្រ ​អាពាហ៍ពិពាហ៍​រួច​ហើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ចាំ​ទី​ Alex You ផ្ទាល់​ ។

អតីត​កីឡា​ករ​បាល់ទាត់​ ​របស់​ក្លឹប​ភ្នំពេញក្រោន និង​កូន​កាត់​ខ្មែរ-ថៃ​ កើត​នៅ​បារាំង​ បាន​និយាយ​ថា «​ខ្ញុំ​ការ​ហើយ​​ហើយ ​! រៀប​ប្រពៃណី​​ខ្មែរ​ (សែន) រួចហើយ​។ ​ដាក់​ឯកសារ​ក្នុង​ទូត​បារាំង ​​កំពុង​​ដំណើរ​ការ ​​។ ពិធី​ជប់លៀង​ ចាំ​មើល​ពេលក្រោយ​ ។ ណាមួយ​ការ​ខាង​ច្បាប់ ​វា​សំខាន់​ជាង​បង​» ។ ​

​​​​បើ​សួរ​ថា ពេល​ណា​​ទើប​រៀប​ចំ​មង្គល់​ការ​ ​គេ​មិន​អាច​បញ្ជាក់​ បាន​តែ​ទំនង​ចប់កូវីដ​​ នឹង​គិត​គូ ​។ ​អតីត​​អ្នក​ចាំ​ទី​របស់​​ភ្នំពេញ​ក្រោន​ខាង​ នឹង​ វិទីនី ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់​ទំនង​ស្នេហា​យូរ​ដែរ​ហើយ ៕ sabay​​​​

Most Popular

To Top