កីឡា

Mike Tyson ប្រកាស​ឡើង​សង្វៀន​ម្ដង​ទៀត ជួប​សត្រូវ​ចាស់ ​ដែល​​ធ្លាប់​ចាញ់ ​ជិត​២០​ឆ្នាំ​មុន

Mike Tyson បាន​ប្រកាស​ថា លោក​នឹង​​ប្រកួត​ជាមួយ Lennox Lewis នៅ​ខែ​ កញ្ញា​ខាង​មុខ ដែល​ជា​ការ​ប្រកួត​សងសឹក​ រវាង​អតីត​​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ទាំង​ពីរ ។

Tyson បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ​ម្ដង​រួម​មក​ហើយ ​កាល​ពី​ឆ្នាំ​មុន​ ដោយ​លោក​បាន​ត្រឡប់​មក​កាន់​សង្វៀន ​ជា​ថ្មី​ប៉ះ​ជាមួយ Roy Jones Jr។ លោក​ក៏​ធ្លាប់​បង្ហើប​ពី​បំណង ​ចង់​សងសឹក​ជាមួយ​​គូប្រកួត​ចាស់ Evander Holyfield ផង​ដែរ។

ប៉ុន្តែ​ថ្មី​ៗ​នេះ​​និយាយ​ជាមួយ TMZ លោក Mike Tyson បាន​ប្រាប់​ថា លោក​បាន​យល់​ព្រម​ប្រកួត ​ជាមួយ​អតីត​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ Lewis នៅ​ចុង​ឆ្នាំ​នេះ។ “ខ្ញុំ​​នឹង​វាយ​​ជាមួយ Lennox Lewis នៅ​ខែ​កញ្ញា”។ សម្ដី​របស់ Tyson។

Tyson ធ្លាប់​សន្លប់​​នៅ​ទឹក​ទី​៨​​ ដោយ​សារ Lewis ពេល​ដែល​ពួក​គេ​ប្រកួត​គ្នា ​កាល​ពី​ឆ្នាំ​២០០២ ។ ហើយ​វា​ក៏​ជា​កា​ចាញ់​លើក​ទី​៤​ក្នុង​អាជីព​សម្រាប់ Tyson ខណៈ Lewis ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​​កីឡាករ​កំពូល ​ក្នុង​ពិភពលោក ៕ ​sabay

Most Popular

To Top