កីឡា

ក្ដៅៗ​ វីរបុរស​មីយ៉ាន់ម៉ា Aung La របូត​ខ្សែក្រវាត់​ទាំង ​២​ខ្សែ​ឲ្យ​ទៅ​មនុស្ស​តែ​មួយ

វីរបុរស​របស់​​មីយ៉ាន់ម៉ា Aung La N Sang បាន​របូត​ខ្សែ​ក្រវាត់​របស់​ខ្លួន​មួយ​ខ្សែ​ទៀត​ប្រភេទ​ទម្ងន់ Light Heavyweight ទៅ​ឲ្យ​កីឡាករ​ហុល្លង់ Reinier De Ridder ក្នុង​ការ​ប្រកួតកម្មវិធី ONE on TNT IV ដែល​ទើប​បញ្ចប់​មុន​នេះ។

ក្នុង​ការ​ប្រកួត​រយៈ​ពេល​៥​ទឹក​ពេញ ដែល​មួយ​ទឹក​មាន​៥​នាទី Aung La ពិត​ជា​ពិបាក​ ក្នុង​ការ​​ដោះស្រាយ​ក្បាច់​ក្លេ​របស់ Reinier ណាស់ ។ បញ្ចប់​ការ​ប្រកួត​ចៅក្រម​បាន​កាត់​សេចក្ដី​ឲ្យ Reinier ឈ្នះ​ពិន្ទុ ក្លាយ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី ​ប្រភេទ​ទម្ងន់ Light Heavyweight។

នេះ​​គឺ​ជា​ខ្សែ​ក្រវាត់​ទី​ពីរ​សម្រាប់ Reinier De Ridder ក្នុង​ស្ថាប័ន ONE Championship ក្នុង​២​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា។ ដោយ​​មួយ​ខ្សែ​ទៀត​គេ​គ្រង​ប្រភេទ​ទម្ងន់ Middleweight ដណ្ដើម​បាន​ពី Aung La ដូច​គ្នា​កាល​ពី​ខែ​​​ តុលា ឆ្នាំ ២០២០៕ sabay

Most Popular

To Top