កីឡា

អត្តពលិកកីឡាអូឡាំពិក កូរ៉េខាងត្បូងចាប់ផ្តើមទទួលថ្នាំបង្ការនៅសប្តាហ៍នេះ

សេអ៊ូល ទីភ្នាក់ងារសារព័ត៌មានYonhap បានរាយការណ៍ថា អត្តពលិកកូរ៉េខាងត្បូង ដែលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិកនៅចុងឆ្នាំនេះនឹងទទួលបាន វ៉ាក់សាំងការពារមេរោគ COVID-19 ចាប់ផ្តើមនៅសប្តាហ៍នេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

Yonhap បាននិយាយដោយ ដកស្រង់សម្ដីគណៈកម្មាធិការអូឡាំពិកកីឡាកូរ (KSOC)ថា អត្តពលិក និងគ្រូបង្វឹកប្រហែល ១០០ នាក់នឹងទទួលបានការចាក់វ៉ាក់សាំងលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ខណៈប្រហែល ៥០០ នាក់ផ្សេងទៀតនឹងត្រូវរៀបចំឡើងនៅសប្តាហ៍ទី ១ នៃខែឧសភាមុនពេលពួកគេ ធ្វើដំណើរទៅប្រទេសជប៉ុន។

ព្រឹត្តិការណ៍កីឡាដែលត្រូវបានរុញច្រាន ថយក្រោយមួយឆ្នាំដោយសារជំងឺរាតត្បាត គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា។ ប្រជាជនកូរ៉េជិត ២,៧ លាននាក់ក្នុងចំណោមប្រជាជនចំនួន ៥២ លាននាក់បានទទួលការចាក់វ៉ាក់សាំង ដំបូងរបស់ពួកគេដែលធ្វើឲ្យអត្រាចាក់វ៉ាក់សាំងមានអត្រាខ្ពស់ជាង ៤ ភាគរយ ចំណែកអត្រាទាបប្រៀបធៀបជាមួយអត្រា ៤១ភាគរយនៅសហរដ្ឋអាមេរិក។

ការចាក់វ៉ាក់សាំងមេរោគCOVID-19  មិនចាំបាច់សម្រាប់ការចូលរួមក្នុងអូឡាំពិកទេ ប៉ុន្តែវាត្រូវបានណែនាំ។ ប្រទេសមួយចំនួនបាននិយាយរួចហើយថា ពួកគេនឹងចាក់វ៉ាក់សាំងអត្តពលិកអូឡាំពិកជាអាទិភាព ខណៈប្រទេសផ្សេងទៀតកំពុងពិចារណាលើស្ថានភាពនេះ។

ប្រធានគណៈកម្មាធិការ អូឡាំពិកបាននិយាយថា គណៈកម្មាធិការអូឡាំពិកអូស្ត្រាលី នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិកនៅសបតាហ៍ក្រោយដោយប្រើអ្នកម៉ៅការឯកជនដើម្បីជៀសវាង បន្ទុកប្រព័ន្ធសុខភាពសាធារណៈ។

ប្រទេសកូរ៉េខាងត្បូងបានកំណត់ទិសដៅ ដ៏មានមហិច្ឆតាមួយក្នុងការផ្តល់ការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួនចំនួន ៧០ ភាគរយនៅត្រឹមខែកញ្ញានិងឈានដល់ អភ័យឯកសិទ្ធិនៅត្រឹមខែវិច្ឆិកា។ ប្រទេសនេះបានរាយការណ៍ករណីថ្មីចំនួន៧៧៥ ករណីកាលពីថ្ងៃអង្គារ ករណីសរុបចំនួន ១២០.៦៧៣ នាក់ និងចំនួនអ្នកស្លាប់សរុបដល់ទៅ ១.៨២១ នាក់៕ដោយ៖លី ភីលីព


Most Popular

To Top