វីរបុរសរបស់មីយ៉ាន់ម៉ា Aung La N Sang បានរបូតខ្សែក្រវាត់របស់ខ្លួនមួយខ្សែទៀតប្រភេទទម្ងន់ Light Heavyweight ទៅឲ្យកីឡាករហុល្លង់ Reinier De Ridder ក្នុងការប្រកួតកម្មវិធី ONE on TNT IV ដែលទើបបញ្ចប់មុននេះ។
ក្នុងការប្រកួតរយៈពេល៥ទឹកពេញ ដែលមួយទឹកមាន៥នាទី Aung La ពិតជាពិបាក ក្នុងការដោះស្រាយក្បាច់ក្លេរបស់ Reinier ណាស់ ។ បញ្ចប់ការប្រកួតចៅក្រមបានកាត់សេចក្ដីឲ្យ Reinier ឈ្នះពិន្ទុ ក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី ប្រភេទទម្ងន់ Light Heavyweight។
នេះគឺជាខ្សែក្រវាត់ទីពីរសម្រាប់ Reinier De Ridder ក្នុងស្ថាប័ន ONE Championship ក្នុង២ប្រភេទទម្ងន់ផ្សេងគ្នា។ ដោយមួយខ្សែទៀតគេគ្រងប្រភេទទម្ងន់ Middleweight ដណ្ដើមបានពី Aung La ដូចគ្នាកាលពីខែ តុលា ឆ្នាំ ២០២០៕ sabay