អាមេរិក ៖ កង្វះខាតសារធាតុក្លរីន ជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត ដែលធ្វើ ឲ្យតម្លៃ កើនឡើង ៦០ ភាគរយ គំរាមកំហែងដល់អាងហែលទឹក នៅសហរដ្ឋអាមេរិក ធ្លាក់ចុះនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការកើនឡើង នៃការប្រើប្រាស់អាងទឹក កាលពីរដូវក្តៅមុន ដោយសារតែប្រជាជនស្នាក់នៅផ្ទះ ក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លង ដែលបណ្តាល ឲ្យមានការ ខ្វះខាតថ្នាំក្លរីននៅឆ្នាំនេះ ។ កង្វះខាតនេះកាន់តែអាក្រក់ទៅ ៗ ដោយសារភ្លើង ឆេះរោងចក្រគីមីមួយ នៅក្នុងខែសីហា បានបំផ្លាញអ្នកផ្គត់ផ្គង់ធំមួយ របស់ប្រទេសនេះ ។
កង្វះខាតត្រូវបានគេរំពឹងថា នឹងជំរុញឲ្យតម្លៃកើនឡើង យ៉ាងហោចណាស់ ៦០ ភាគរយ ហើយបង្ខំឲ្យអ្នកសម្អាតអាងហែលទឹក ត្រូវស្វែងរកជម្រើសក្លរីន។ អាងហែលទឹកដំបូងឡើយ ត្រូវបានរក្សាអនាម័យ តាមរយៈប្រព័ន្ធចម្រោះទឹក និងការផ្លាស់ប្តូរទឹក ញឹកញាប់ ។
ប៉ុន្តែបច្ចេកទេសនោះ មិនមានប្រសិទ្ធភាពខ្លាំងទេ ដែលអាចឲ្យមេ រោគរីករាលដាល បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ អង់គ្លេស Sims Woodhead បានប្រើក្លរីនកាល់ស្យូម រំលាយទឹក ផឹកក្នុងកំឡុងពេលផ្ទុះជំងឺគ្រុន ពោះវៀនឆ្នាំ ១៨៩៧ អ្នកជំនាញដឹងថា វាអាចត្រូវបាន ប្រើជាភ្នាក់ងារ សម្អាតដ៏មានប្រសិទ្ធិភាពនៅក្នុងថ្លុកផងដែរ ។
ការប៉ុនប៉ងដំបូង ដើម្បីក្រៀវអាងទឹក ដោយប្រើក្លរីន គឺនៅសាកលវិទ្យាល័យ Brownកាលឆ្នាំ ១៩១០ នៅពេលអាងហែលទឹក Colgate Hoyt ដែលមានចំណុះ ៧០០.០០០ ហ្គាឡុងត្រូវបានគេច្របាច់ ៕ដោយ៖លី ភីលីព