កីឡា

Pochettino មិនទាន់ច្បាស់ទេថា Mbappe នឹងបន្តរស់នៅ ​ជាមួយនឹង PSG

មកដល់ពេលនេះ កីឡាករខ្សែប្រយុទ្ធបារាំង Mbappe នៅត្រូវបានក្លាយ ទៅជាគោលដៅ ដែលក្លឹបជាច្រើន ចង់បានខ្លាំងមែនទែន ជាពិសេសខណៈដែល រដូវក្តៅកាន់តែខិតជិត មកដល់ហើយនោះ ទាំងក្លឹបនៅអេស្បាញ និងអង់គ្លេសផង។

នៅថ្ងៃនេះគ្រូបង្វឹក របស់ក្លឹបលោក Mauricio Pochettino បានចេញមកនិយាយថា លោកមិនទាន់ច្បាស់ទេថា PSG នឹងអាចបញ្ចុះបញ្ចូល ឲ្យកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចបន្តលេងជាមួយនឹងយើង ឬយ៉ាងណានោះទេ ប្រសិនបើ PSG ពិតជានឹងខកខាន លើកពាន Champion League សាជាថ្មីមែននោះ។

គួរឲ្យដឹងដែរថា PSG ស្ថិតនៅក្នុងការប្រកាស អាសន្នមួយ ក្នុងក្របខណ្ឌពានរង្វាន់ Champion League ក្រោយបរាជ័យ ក្នុងលទ្ធផល២ទល់នឹង១ នៅក្នុងទឹកដីរបស់ខ្លួនឯង កាលពីសប្តាហ៍មុនហើយ នឹងត្រូវប្រកួតជើងទី២ ដើម្បីកាត់សេចក្តីឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

មកដល់ពេលនេះ ក្រៅតែពីក្លឹប Real Madrid ដែលតែងតែប៉ុនប៉ង់ ចង់បាន Mbappe ជាច្រើនឆ្នាំមកហើយនោះ ក៏មានក្លឹបយក្សផ្សេងទៀត ដូចជា Liverpool, Man City និង Man UTD ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top