នៅរដូវកាលក្រោយ ក្រុមអ្នកគាំទ្ររបស់ Real Madrid នឹងអាចមើលឃើញក្រុម របស់ខ្លួនមានវត្តមានរបស់កីឡាករខ្សែការពារដែលមាន តម្លៃថ្លៃបំផុតចំនួន២លេង ចាប់ដៃគូគ្នា
គឺកីឡាករ David Alaba និងកីឡាករ Sergio Ramos។
the goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា Real Madrid នឹងត្រូវចាយលុយទៅលើប្រាក់កម្រៃរបស់ Alaba ប្រមាណជា១២លានអ៊ឺរ៉ូក្នុងមួយឆ្នាំឬប្រមាណជា១៤,៥លានដុល្លារ ក្នុងមួយឆ្នាំដែលទំហំនេះគឺស្មើទៅនឹងអ្វីដែល Sergio Ramos កំពុងទទួលបានជាមួយនឹងក្លឹប។
ទោះបីជាការប្រកាសអំពីការផ្ទេររបស់ Alaba ចូលរួមជាមួយនឹង Real Madrid មិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការក្តីប៉ុន្តែដូចជាមិន មានអ្វីជាការលាក់ការសំងាត់ឡើយដែលកីឡាករផ្ទាល់ បានសម្រេចចិត្តជ្រើសយក Real Madrid ទៅហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី
៊

