កីឡា

អនាគតរបស់ Bale នឹងត្រូវរងចាំមើល រហូតក្លឹបរកបាន គ្រូបង្វឹកផ្លូវការ

ប្រធានក្លឹបលោក Daniel Levy ត្រូវបាន the Goal ចេញផ្សាយថា នឹងអនុញ្ញាតិឲ្យគ្រូបង្វឹកថ្មីម្នាក់ នាពេលខាងមុខក្នុងការសម្រេចចិត្ត ចំពោះអនាគតកីឡាករខ្ចី ជើងពី Real Madrid គឺ Gareth Bale។

នេះមានន័យថា Bale នឹងអាចសម្រេចចិត្ត បានលុះត្រាណាតែមានវត្តមានគ្រូបង្វឹកថ្មី ជាផ្លូវការ សិនទោះបីជាគ្រូបង្វឹកបច្ចុប្បន្ន ជាគ្រូបណ្តោះអាសន្ន លោក Ryan Mason នៅមិនទាន់ច្បាស់នៅឡើយផងដែរ អំពីអនាគតរបស់គាត់ជាមួយនឹង Spurs។

គួរឲ្យដឹងដែរថា Bale រដូវកាលនេះអាចធ្វើបានទំរង់លេង ដ៏ល្អមួយគួរសមដោយអាច រកបាន៩គ្រាប់ មកហើយសម្រាប រដូវកាលនេះនិងចុងក្រោយនេះ ៣គ្រាប់ក្នុងមួយប្រកួតប៉ះ នឹង Sheffield ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top