កីឡា

Bale ជាប់ឈ្មោះនៅជម្រើសជាតិ តែមិនអាចលេងបានគ្រប់ប្រកួត ក្នុងពូលឡើយ

ជម្រើសជាតិវេលបានធ្វើការប្រកាស បញ្ជីជម្រើសទាំង២៦នាក់របស់ខ្លួន ហើយកាលពីថ្ងៃម្សិលមិញ ខណៈដែលកីឡាករ Gareth Bale និង Aaron Ramsey សុទ្ធតែមានឈ្មោះ ហើយក៏ជាអ្នកដឹកនាំក្រុមឈុតវ័យក្មេងៗ ទៅលេងនៅប្រទេសកាតាផងដែរ។

លោក Rob Page ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវេល បានធ្វើការប្រកាសកីឡាករទាំង២៦នាក់ មុនបន្តិចការប្រកាសរបស់លោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេស ប៉ុន្តែបានអះអាងថាកីឡាករសំខាន់ៗដូចជា Bale គឺនឹងមិនអាចលេងគ្រប់ការប្រកួតក្នុងពូលឡើយ។

កីឡាករឆ្នើមរបស់វេលជាច្រើន បែរជាមិនមានឈ្មោះនោះមានដូចជាកីឡាករ Wes Burns របស់ក្លឹប Ipswich កីឡាករ Tyler Roberts របស់ក្លឹប QPR ជាដើមហើយព្រមទាំងកីឡាករផ្សេងៗទៀត។

លោក Page បានពន្យល់ថា Bale វ័យ៣៣ឆ្នាំទៅហើយនោះ គឺនឹងមិនអាចលេងបានគ្រប់ការប្រកួត ដូចកីឡាករវ័យក្មេងៗនោះទេដែលនេះមានន័យថា គាត់នឹងបង្ហាញខ្លួនតែប្រកួតណា ដែលសំខាន់ៗប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top