កីឡា

Bale តាមបានចុងម៉ោងយកបាន១ពិន្ទុ ជួយវេល

កីឡាករ Gareth Bale នៅតែអាចបន្តបានឈ្មោះជាកីឡាករកំពូលសម្រាប់ពេលវេលាដ៏សំខាន់នៃការប្រកួតបាល់ទាត់ជាក់ស្តែងយប់មិញនេះបានជួយក្រុមវេលឲ្យអាចត្រឡប់មកវិញយកបាន ១ពិន្ទុបណ្តោះអាសន្នក្នុងការប្រកួតដ៏ចាំបាច់ជាមួយនឹងក្រុមជម្រើសជាតិអាមេរិក។

ការប្រកួតក្នុងគ្រុប B អាមេរិកបានរកបានគ្រាប់បាល់មុនតាំងតែពីនាទីទី៣៦ដោយកីឡាករ Timothy Weah ទោះបីជាវេលខិតខំគ្រប់គ្រងបាល់បាននិងស៊ុតចេញទៅដល់៧ដងក្តីខណៈដែល ការស៊ុតបញ្ចូលទីបានតែ៣ដងប៉ុណ្ណោះ។

ការប្រកួតបានអូសបន្លាយដល់នាទីទី៨២ទើបកីឡាករ Bale អាចស៊ុតតាមមួយគ្រាប់ជាគ្រាប់បាល់ពិន័យ១១ម៉ែត្រតាមស្មើមកវិញធ្វើឲ្យអ្នកគាំទ្រស្ទើរមិនជឿ។

គ្រុប B នេះអង់គ្លេសឈរលើកំពូលតារាងមាន៣ពិន្ទខណៈដែលវេលនៅលេខរៀងទី២និងអាមេរិកលេខ៣ហើយអ៊ីរ៉ង់នៅបាតតារាង៕

ប្រែសម្រួល៖ស៊ុនលី
https://www.thesun.co.uk/sport/20502579/gareth-bale-penalty-wales-usa-world-cup-report/

Most Popular

To Top