កីឡា

Bale នៅតែមានឈ្មោះ នៅជម្រើសជាតិវេល ទោះរបួសជាមួយនឹងក្លឹបថ្មីក្តី

កីឡាករខ្សែប្រយុទ្ធសញ្ជាតិវេល Gareth Bale ត្រូវបានគេដឹងថានឹងនៅតែអាចបង្ហាញខ្លួនលេង ឲ្យជម្រើសជាតិនៅព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកដដែល ទោះបីជាគាត់មានរបួសក្នុងពេលដែល បានផ្លាស់មកលេងឲ្យក្លឹបថ្មីនៅអាមេរិក LAFC ពីក្លឹប Real Madrid កាលពីរដូវក្តៅកន្លងមកនេះ ហើយបង្ហាញខ្លួនទើបតែបាន២ប្រកួតក្តី។

កីឡាកររូបនេះបានត្រឹមអង្គុយកៅអីបម្រុង ក្នុងការប្រកួតដ៏សំខាន់មួយរវាងក្លឹប LAFC ជាមួយនឹងក្លឹប Philadelphia Union ដោយសារកីឡាករវ័យ៣៣ឆ្នាំរូបនេះ នៅបន្តមានរបួសនៅឡើយ ក្នុងការប្រកួតកន្លងមកឲ្យក្លឹប ប៉ុន្តែជឿជាក់ថា វេលនៅតែមានជំនឿចិត្ត លើគាត់និងដាក់ឈ្មោះគាត់រួចរាល់ហើយ ទៅក្នុងបញ្ជីកីឡាករទាំង២៥នាក់។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតគ្រូបង្វឹករបស់ក្លឹប John Thorrington បានបដិសេធការផ្ទេរកីឡាកររូបនេះ មកក្លឹបមិនមែនភាពបរាជ័យរបស់ក្លឹបនោះទេ។ខ្ញុំមិនមានការសោកស្តាយ ឬអាក់អន់ចិត្តឡើយចំពោះលទ្ធផល ដែលយើងទទួលបានពី Bale កន្លងមកនេះ។ កីឡាករចង់ជួយក្រុមខ្លាំងណាស់ ប៉ុន្តែក្នុងការប្រកួតដ៏សំខាន់បែបនេះ គាត់មិនអាចធ្វើអ្វីបានឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top