ស្វីស ៖ គណៈកម្មការអូឡាំពិកអន្តរជាតិ “IOC” បាននិយាយថា ក្រុមហ៊ុនផលិត វ៉ាក់សាំង Pfizer និង BioNTech នឹងបរិច្ចាគដូសដល់អត្តពលិក និងមន្ត្រី ដែលត្រៀមសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការបញ្ជូនដូស គ្រោង នឹងចាប់ផ្តើមនៅខែនេះ ដើម្បីផ្តល់ឲ្យគណៈប្រតិភូអូឡាំពិកទាន់ ពេលវេលាដើម្បីចាក់វ៉ាក់សាំង ឲ្យបានពេញលេញជាមួយ នឹងការចាក់លើកទី២ មុនពេលទៅដល់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនឹងត្រូវបើកនៅថ្ងៃទី ២៣ ខែកក្កដា។ វាជាកិច្ចព្រមព្រៀង ចាក់វ៉ាក់សាំងធំទី២ និងគណៈកម្មាធិការអូឡាំពិក អន្តរជាតិ ។
កិច្ចព្រមព្រៀងមួយត្រូវ បានប្រកាសនៅក្នុងខែមីនារវាង IOC និងមន្រ្តីអូឡាំពិក នៅក្នុងប្រទេសចិនដើម្បីទិញ និងចែកចាយវ៉ាក់សាំងចិន នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ព្រមទំាងទីក្រុងប៉េកាំងរដូវរងារនៅឆ្នាំក្រោយ ។ ការផ្តល់ជូនថ្មីរបស់ Pfizer ផ្តល់ឲ្យ IOC នូវការគ្របដណ្តប់កាន់តែទូលំទូលាយ នៅទូទាំងពិភពលោកមុន ទីក្រុងតូក្យូជាមួយនឹង បណ្តាប្រទេសភាគច្រើនមិនទាន់ អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចិនជាបន្ទាន់ ។
ប្រធានIOC លោក Thomas Bach បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងអំពាវនាវ ដល់អត្តពលិក និងគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងមកដល់ដើម្បីធ្វើជាគំរូ និងទទួលយកវ៉ាក់សាំង នៅកន្លែងដែលអាចធ្វើទៅបាន ។ ការបរិច្ចាគ របស់ក្រុមហ៊ុន Pfizer បានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សា រវាងប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិលោក Albert Bourla និងនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ។
Pfizer បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការសន្ទនានេះរដ្ឋាភិបាលជប៉ុន បានប្រជុំជាមួយ IOC ឥឡូវនេះផែនការនៃការបរិច្ចាគ ត្រូវបានសម្រេចហើយ ។ IOC បាន និយាយថា កម្មវិធីចាក់វ៉ាក់សាំងណាមួយ ត្រូវធ្វើស្រប តាមគោលការណ៍ណែនាំ នៃការចាក់វ៉ាក់សាំង របស់ប្រទេសនីមួយៗ និងស្របតាមបទបញ្ជា ក្នុងតំបន់៕ដោយ៖លី ភីលីព