កីឡា

ប្រមាថមិន​គោរព​ចាស់​ទុំ Floyd ម៉ាត់​​ប្អូន Logan Paul ខៀវ​ភ្នែក ​ក្នុង​សន្និសីទកាសែត

Floyd Mayweather បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ ​ជាមួយ Jake Paul ដែល​ជា​ប្អូន​បង្កើត ​របស់ Logan Paul កាល​ពី​​ថ្មី​ៗ​នេះ ​ក្នុង​សន្និសីទកាសែត។

​​​Mayweather វ័យ​៤៤​ឆ្នាំ ​​នឹង​ត្រឡប់​មក​កាន់​សង្វៀន​ម្ដង​ទៀត ​នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា​ខាង​មុខ​នេះ ដោយ​ត្រូវ​តទល់​ជាមួយ Logan Paul ដែល​ជា​តារា​យូធូប​​ក្នុង​ទីក្រុង Miami។ ប៉ុន្តែ​ប្អូន​របស់ Logan បាន​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង រហូត​ដល់​​មាន​ការ​វាយ​តប់​គ្នា។

​Jack ​វ័យ​២៤​ឆ្នាំ​ ដែល​ទើប​តែ​​ផ្ដួល​​អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ Ben Askren ត្រឹម​៦០​វិនាទី បាន​ចូល​ខ្លួន​ក្នុង​សន្និសីទកាសែត ថែម​ទាំង​ហៅ Floyd មក​និយាយ​ទល់​មុខ​គ្នា​ទៀត ។ អ្នក​ទាំង​ពីរ​បាន​និយាយ​ឌឺដង​ដាក់​គ្នា បន្ទាប់​មក Jack បាន​ទាញមួក​របស់ Floyd រួច​រត់​ចេញ។

សកម្មភាព​នេះ​ធ្វើ​ឲ្យ Floyd ដែល​ជា​​ចាស់​ទុំ​មួយ​រូប​ខឹង​ជា​ខ្លាំង បាន​រត់​ដេញ​ទៅ​យក​មួក​វិញ និង​បាន​ដាក់ Jack ប៉ុន្មាន​ដៃ ។ ពួក​ត្រូវ​បាន​ក្រុម​​សន្តិសុខ​ចាប់​បំបែក ដើម្បី​កុំ​​ឲ្យ​រឿង​កាន់​តែ​ធំ ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក Jack បាន Add Story របស់​ខ្លួន ខណៈ​អ្នក​គាំទ្រ ​ឃើញ​ភ្នែក​របស់​គេ​ម្ខាង​ឡើង​ខៀវ៕

Most Popular

To Top