កីឡា

Floyd ​ទិញ​ផ្ទះ​ទី​៣ ​តម្លៃ​ ១៨​លាន​ដុល្លារ ​ទុក​គ្រាន់​ទៅ​លំហែរ​នៅ​មាត់​សមុទ្រ​

Floyd Mayweather ​បាន​ចំណាយ​ប្រាក់​ប្រមាណ​​ ១៨​លាន​ដុល្លារ​ទិញ​ផ្ទះ​នៅ​ Miami Beach ​ដើម្បី​ទុក​គ្រាន់​ទៅ​លំហែរ​កាយ​ម្ដង​ម្កាល។

កំពូល​អ្នក​ប្រដាល់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​៤៥០​លាន​ដុល្លារ​ខាង​លើ​ មាន​ផ្ទះ​២​កន្លែង​ទៅ​ហើយ​នៅ ​Beverly Hills ​មួយ​កន្លែង​តម្លៃ​ ២៦​លាន​ដុល្លារ ​និង​នៅ Las Vegas ​តម្លៃ​១០​លាន​ដុល្លារ។ ​ការ​ទិញ​ផ្ទះ​នៅ Miami ​គឺ​ជា​ផ្ទះ​ទី​៣​របស់​គេ​ហើយ​តម្លៃ ​១៨​លាន​ដុល្លារ​ទៀត។ ​Floyd ​ក៏​នៅ​មាន​ផ្ទះ​សំណាក់​ ២​កន្លែង​ទៀត​នៅ Las Vegas ​ផង​ដែរ ​​នឹង​កន្លែង​ហាត់​ប្រាណ​ក៏​ធំ​មួយ​ដែល​ជា​កន្លែង​រូបគេ ​ទៅ​ហាត់​ជា​ប្រចាំ។

ក្រៅ​ពី​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ ទៅ​លើ​ផ្ទះ​នេះ​ហើយ ​អតីត​កីឡាករ​វាយ​មិន​ដែល​ចាញ់ ​របស់​អាមេរិក​នេះ ​ក៏​នៅ​មាន​ការ៉ាស់​ឡាន​ធំ​២​ទៀត​ដែរ ​ដែល​កំពុង​ដាក់​ឡាន​ថ្លៃ​ៗ​របស់​គេ​។ តម្លៃ​សរុប​ឡាន​ទាំង​អស់ ​ដែល​រូបគេ​ទិញ​ប្រមាណ ​២៧​លាន​ដុល្លារ​។ ក្រៅ​ពី​រឿង​ទាំង​អស់​នេះ​ហើយ Floyd ​ក៏​តែងតែ​បង្អួត​អ្នក​គាំទ្រ​ ជាមួយ​គ្រឿង​អលង្ការ​ដាំ​ពេជ្រ ​និង​លុយ​ពេញ​ៗ​កាបូប​ដែរ ឱ្យ​តែ​ចេញ​ដើរ​ទៅ​ណា​ម្ដង​ៗ៕ ប្រភព៖ សប្បាយ

Most Popular

To Top