កីឡា

​ឈរ​មើល​ Pacquiao ហាត់​ផ្ទាល់​​ចប់ Logan ថា​ សំណាង​ណាស់​ ដែល​វាយ​ជាមួយ Floyd

Logan Paul បាន​និយាយ​ថា គេ​ពិត​ជា​សំណាង​ដែល​ជ្រើសរើស​ប្រកួត​ជាមួយ Floyd Mayweather ជំនួស Manny Pacquiao។

ជើង​ខ្លាំង​របស់​ហ្វីលីពីន Pacquiao បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​សហរដ្ឋអាមេរិក​ហ្វឹកហាត់ ដើម្បី​ត្រៀម​ជួប​កីឡាករ​ម្ចាស់​ផ្ទះ​​​​​ដែល​មិន​ធ្លាក់​ស្គាល់​ពាក្យ​ថា​ចាញ់ Errol Spence។ នេះ​គឺ​ជា​ការ​ប្រកួត​ដែល​ត្រូវ​ដណ្ដើម​ខ្សែក្រវាត់ WBC, IBF និង The Ring (ដែល​នៅ​ទំនេរ) សម្រាប់​ប្រភេទ​ទម្ងន់ Welterweight។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​យូធូបនិង​​ជា​អ្នក​ប្រដាល់​​ផង​នោះ​ បាន​ទៅ​ជួប​និង​មើល​ការ​ហ្វឹកហាត់​ផ្ទាល់​របស់ Pacquiao។ ក្រោយ​ពី​ជួប​គ្នា Pacquiao បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​និង​សរសេរ​ភ្ជាប់​ថា៖ “រីករាយ​ដែល​បាន Logan Paul មក​លេង។ បន្ទាប់​ពី​ទស្សនា​ការ​ហាត់​របស់​ខ្ញុំ គេ​បាន​និយាយ​ថា គេ​សំណាង​ដែល​ប្រកួត​ជាមួយ Mayweather ជំនួស​ខ្ញុំ”។

បញ្ជាក់​ថា ជំនួប​រវាង​ Manny Pacquiao និង Errol Spence នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០២១​ខាង​មុខ នៅ​​ទីតាំង MGM Grand Arena សហរដ្ឋអាមេរិក៕ ​ប្រភព៖http://sabay

Most Popular

To Top