កីឡា

លោក ជ្រិន សុធា ៖ ថិប កាសាន់ទ្រីនីកូល ខិតខំហ្វឹកហាត់ យ៉ាងខ្លាំង ណាស់ទាំងថ្ងៃ និងយប់ ជាមួយគ្រូបង្វឹក មុនចេញទៅប្រកួត វគ្គជម្រុះនៅហ៊្សកដង់

ភ្នំពេញ ៖ កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រីនីកូល “Casandre Tubbs” បានត្រៀមខ្លួនរួចជាស្រេច ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិតូក្យូទ្វីបអាស៊ី “Asia n qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់ នាខែឧសភា ដើម្បីឡើង ទៅប្រកួតកីឡា អូឡាំពិកនា ខែកក្កដា នៅប្រទេសជប៉ុន ដោយរូបនាងខិតខំប្រឹង ប្រែងហ្វឹកហាត់យ៉ាងខ្លាំង ណាស់ទាំងថ្ងៃ និងយប់ឥតឈប់ឈរជាមួយឪពុក នាងជាគ្រូបង្វឹកកីឡាករ តេក្វាន់ដូល្បីៗ នៅសហរដ្ឋអាមេរិក ។

លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWT បានមាន ប្រសាសន៍ថា កីឡាការិនី ថិប កាសាន់ទ្រីនីកូល បានត្រៀមរួចរាល់ សម្រាប់ការប្រកួតវគ្គជម្រុះ តេក្វាន់ដូអូឡាំពិក អាស៊ី ឆ្នាំ២០២១ នាពាក់កណ្តាលខែឧសភា នៅប្រទេសហ្សកដានី ឡើងទៅការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន។ កីឡាការិនីរូបនេះស្ថិតនៅក្រោមការបណ្តុះបណ្តាល យ៉ាងស្វិតស្វាញជាមួយគ្រូបង្វឹក ដ៏ល្បីល្បាញម្នាក់ និងឪពុករបស់នាង គឺលោក Greg Tubbs ដែលមានបទពិសោធន៏យ៉ាងច្រើន ក្នុងការបណ្តុះបណ្តាលអត្តពលិកតេក្វាន់ដូ អាមេរិក ដែលទទួលបានជោគជ័យជាច្រើន ។

លោកបានបន្តថា កម្ពុជាបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ ការប្រកួតវគ្គ ជម្រុះកីឡាតេក្វាន់ដូ WTខាងលើនេះរួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួត ក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទ ទម្ងន់ក្រោម៨០គីឡូក្រាម ៕

Most Popular

To Top