កីឡា

លោក ជ្រិន សុធា៖​ កីឡាករវ៉ា មិថុនា ប៉ះកីឡាករតៃប៉ិ នៃវគ្គជម្រុះការប្រកួត កីឡាអូឡាំពិតូក្យូ ទ្វីបអាស៊ី នៅហ៊្សកដង់ នៅរសៀលនេះ

ភ្នំពេញ៖ លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWT បានមានប្រសាសន៍ថា កីឡាករតេក្វាន់ដូ WT កម្ពុជា វ៉ា មិថុនា នឹងបើកយុទ្ធនាការ ប្រកួតវគ្គជម្រុះ កីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិតូក្យូ ទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់ រសៀលថ្ងៃនេះ ម៉ោងនៅប្រទេសកម្ពុជា នាប្រទេសហ្សក់ដានី ដោយប៉ះកីឡាករជនជាតិតៃប៉ិ Liu Wei-ting ក្នុងប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម។

លោកបានបន្តថា កីឡាករជនជាតិតៃប៉ិ Liu Wei-ting ជាកីឡាករជើងខ្លាំង ដែលឈរលំដាប់លេខ៣១ ពិភពលោក ហើយប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម មានកីឡាករ១០នាក់ ក្នុងចំណោមកីឡាករ១០ គណៈកម្មការជ្រើសរើស យកតែកីឡាករ ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិក សម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់។

ដោយឡែកកីឡាការិនី តេក្វាន់ដូ WTកម្ពុជា Casandre Tubbs នឹងធ្វើការប្រកួតជាផ្លូវការ នៅថ្ងៃស្អែក ក្នុងប្រភេទទម្ងន់ ក្រោម៥៧គីឡូក្រាម របស់កីឡារិនីរូបនេះមានកីឡាការិនី ចូលរួមចំនួន១៧នាក់ ក៏គណៈកម្មការជ្រើសរើស យកតែកីឡាករ ២ នាក់ ចូលរួមប្រកួតកីឡាអូឡាំពិក សម្រាប់ទ្វីបអាស៊ី ដើម្បីបង្គប់១៦នាក់ដែរ។ សព្វថ្ងៃកីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs ឈរលំដាប់លេខ៥២ ពិភពលោក។

លោកបានបន្ថែមថា កម្ពុជាយើងបានបញ្ជូន គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៤នាក់ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម៕ ដោយ៖លី ភីលីព

Most Popular

To Top