កីឡាករខ្សែបម្រើការពារជើងចាស់ Fernandinho ត្រូបាន the Goal ចេញផ្សាយថាទីបំផុតគឺនឹង មិនអាចធ្វើការចាកចេញពីក្លឹប Man City ឡើយនៅរដូវក្តៅនេះខុសពីបំណងរបស់ក្លឹបកាលពីគ្រាមុន។
ប្រភពដដែលបានសរសេរទៀតថា Man City បានប្តូរចិត្តសាជាថ្មីក្នុងការរៀបចំផែនការ សម្រាប់កីឡាករប្រេស៊ីលរូបនេះក្រោយមើលឃើញពី សារៈសំខាន់របស់ Fernandinho ចំពោះក្លឹបនៅរដូវកាលនេះនិងទៅអនាគតផង។
Fernandinho បានចាប់ផ្តើមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះនឹង PSG កាលពីយប់ថ្ងៃអង្គារនិងបានជួយឲ្យក្រុមយកឈ្នះងាយៗ លើក្រុមខ្លាំងបារាំងនេះនិងឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champion League ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

