កីឡា

គ្រូបង្វឹក Roma បច្ចុប្បន្នគាំទ្រ លោក Mourinho ថានឹងអាចធ្វើបានល្អបំផុត ជំនួសលោក

អតីតគ្រូបង្វឹករបស់ក្លឹប Spurs លោក Jose Mourinho ត្រូវបានគេដឹងហើយថា បានបាត់បង់ការងារ រយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ មុនពេលដែលគាត់
អាចទទួលបានតំណែងដ៏ធំ មួយទៀតជាមួយនឹងក្លឹបរបស់អ៊ីតាលី Roma ជំនួសវិញដែលនឹងចាប់ផ្តើម ពីរដូវកាលក្រោយនេះតទៅ ។

នៅមុនការចាប់ផ្តើមការងារ ត្រូវបានធ្វើឡើងគ្រូបង្វឹកក្លឹប Roma ដែលនឹងត្រូវចាកចេញគឺលោក Paulo Fonseca បានធ្វើការលើកឡើង បែបគាំទ្រ ចំពោះបេក្ខភាព
របស់លោក Jose Mourinho គឺជាមនុស្សដ៏ មានសមត្ថភាពបំផុត ចំពោះក្លឹប។

គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារ Roma បានប្រកាសថា លោក Fonseca នឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ប៉ុន្តែមិនបានប៉ុន្មានម៉ោងផងក្លឹបក៏បានប្រកាស
តែងតែលោក Jose Mouinho ភ្លាមផងដែរ ចំពោះតំណែងនេះ។

លោក Mourinho ត្រូវបានបណ្តេញ ចេញពីក្លឹប Spurs កាលពីខែមុនដោយទាំងមិនទាន់ បានលើកពានអ្វីនៅឡើយសោះជូនក្លឹបអង់គ្លេស មួយនេះហើយជឿ ជាក់ថាកុងត្រា
ដែលមានរយៈពេល៣ឆ្នាំ ត្រូវបានផ្តល់ឲ្យបុរស ប៉ទុយហ្គាល់រូបនេះ ដើម្បីអាចរស់នៅអ៊ីតាលី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top