កីឡា

Ziyech ចង់ចូលរួមជាមួយនឹង Roma ជាជាងក្លឹបផ្សេងៗ

បរទេស ៖ កីឡាករខ្សែ ប្រយុទ្ធតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងមាន ព័ត៌មានថា នឹងអាចចាកចេញពីក្លឹបនោះ បានចេញមកបញ្ជាក់ហើយថា អំពីក្លឹបថ្មី ដែលខ្លួនចង់ចូលរួមនោះគឺ មិនមែនជាក្លឹបនៅអង់គ្លេស ឬអេស្បាញ ឬអាល្លឺម៉ង់ទេ ប៉ុន្តែជាក្លឹបដែលកំពុងលេង នៅលីគកំពូលអ៊ីតាលី AS Roma នោះទេ ។

ប្រភពចេញផ្សាយដោយ The Sun ក៏បានសរសេរដែរថាក្លឹប Roma បច្ចុប្បន្ន គឺពិតជាកំពុងចរចាទាក់ទង ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Hakim Ziyech រូបនេះពិតមែនដោយសង្ឃឹមថា គាត់នឹងអាចក្លាយ ទៅជាកីឡាករ គោលដៅរយៈពេលវែង ក្នុងការកសាង ក្រុមដ៏ឆ្នើមមួយក្រោម ការដឹកនាំរបស់លោក​ Jose Mourinho ។

គួរឲ្យដឹងដែរថា Ziyech ទោះបីជាមានទំរង់ល្អ យ៉ាងណាក្តីប៉ុន្តែការបង្ហាញខ្លួន ជាមួយនឹងក្លឹបហាក់ ដូចជាមិនសូវមានឱកាសច្រើនទេ ទោះជាបានប្តូរគ្រូបង្វឹកច្រើនដង ហើយក្តីនិងជាពិសេស ជាមួយនឹងគ្រូបង្វឹកថ្មី លោក Graham Potter ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top