កីឡា

Mourinho អះអាងថា Dybala នឹងបន្តព្យាបាលរបួសដល់ឆ្នាំក្រោយ

គ្រូបង្វឹករបស់ក្លឹប Roma លោក Jose Mourinho បានធ្វើការឆ្លើយតបទៅនឹងព័ត៌មាននៃរបួសដ៏ធ្ងន់ធ្ងររបស់កីឡាករសំខាន់របស់ក្លឹបគឺកីឡាករ Paulo Dybala បន្ទាប់ពីកីឡាករបានចូលរួមប្រកួតនៅក្នុងការប្រកួតជ័យជំនះលើ ក្រុម Lecce ក្នុងលទ្ធផល២ទល់នឹង១។

Dybala គឺជាអ្នកស៊ុតបញ្ចូលបាល់គ្រាប់ទី២ជាគ្រាប់ជ័យជំនះជូនក្រុមប៉ុន្តែជឿជាក់ថាកីឡាករអន្តរជាតិរូបនេះនឹងត្រូវសម្រាកព្យាបាលរបួសសាច់ដុំដែលវានឹងអាចអូសបន្លាយរហូតដល់ឆ្នាំ២០២៣ឬមានន័យថាគាត់នឹងត្រូវខកខានការចូលរួមប្រកួត ជួយជម្រើសជាតិអាហ្សង់ទីនផងដែរនាពេលខាងមុខនេះ។

លោក Mourinho បាននិយាយថា៖ខ្ញុំអាចនិយាយបានថាវាគឺជារឿងដ៏អាក្រក់គឺពិតជាអាក្រក់។ខ្ញុំមិនមែនជាពេទ្យទេប៉ុន្តែតាមបទពិសោធរបស់ខ្ញុំកីឡាករ Paulo នឹងមិនអាចត្រឡប់មកចូលរួមប្រកួតវិញភ្លាមឡើយរហូទដល់ឆ្នាំក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top