កីឡា

ស្រាយ​ចម្ងល់ ​ពិត​រឿង​​ផ្ទុះ​ព័ត៌មាន Casillas ប្រកាស​ថា ​ខ្លួន​ឯង​ជា​​​ខ្ទើយ

អតីត​ជម្រើស​ជាតិ ​អេស្ប៉ាញ​ Iker Casillas និង Carles Puyol ទទួល​បាន​ការ​រិះគន់​ជា​ខ្លាំង​ថា ​មិន​បង្ហាញ​​ការ​គោរព បន្ទាប់​ពី​លេច​រឿង ​​ជា​ភេទ​ទី​៣ ។

Casillas បាន​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម ​​ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដែល​គេ​​បង្ហាញ​ថា ខ្លួន​ឯង​ជា​ខ្ទើយ មុន​ពេល អតីត​មិត្តរួម​ជម្រើសជាតិ Puyol ចូល​តប​ថា ៖ “​វា​ដល់​ពេល​​ប្រាប់​រឿង ​របស់​ពួក​យើង​ហើយ” ។ យ៉ាងណាក្ដី អតីត​អ្នក​ចាត់​ទី​របស់ Real Madrid បាន​លុប​ការ​បង្ហោះ​របស់​ខ្លួន ​នៅ​មួយ​ម៉ោង​បន្ទាប់ និង​បញ្ជាក់​ថា គណនី​របស់​ខ្លួន​ត្រូវ​បាន​​លួច (Hack) ។

Casillas បាន​សរសេរ​សារ សុំទោស​អ្នក​តាមដាន ​របស់​ខ្លួន​ទាំង​អស់​ ជា​ពិសេស​សមាគមន៍ LGBT។ សម្រាប់ Puyol វិញ​ក៏​បាន​លុប Comment របស់​ខ្លួន​​និង​សារភាព​ថា ខ្លួន​បាន​សាង​កំហុស និង​លេង​សើច​ជ្រុល ប៉ុន្តែ​គ្មាន​ចេតនា​អាក្រក់ ។ គេ​ពិត​ជា​គោរព​និង​គាំទ្រ ​ដល់​សមាគន៍ LGBTQIA+៕

Most Popular

To Top