កីឡា

CR7 រកបានគ្រាប់អាជីពទី៧០០ និងក៏ជាគ្រាប់ជ័យជំនះប្រកួតយប់មិញផង

ទីបំផុតការទន្ទឹងរងចាំអស់រយៈពេលជាច្រើនប្រកួតកីឡាករ Cristiano Ronaldo គឺអាចស៊ុតបានគ្រាប់បាល់អាជីពសម្រាប់ក្លឹបចំនួន៧០០ហើយកាលពីប្រកួតយប់មិញនិងក៏ជាគ្រាប់បាល់ជ័យជំនះលើក្រុម Everton ផងដែរ។

គ្រាប់បាល់ដំបូងនៃការប្រកួតក្នុងទឹកដីរបស់ Everton នោះបានធ្វើឡើងដោយកីឡាករម្ចាស់ផ្ទះ Alex Iwobi តាំងតែពីនាទីទី៥មកម្ល៉េះប៉ុន្តែមិនបាន១០នាទីផងកីឡាករ Anthony បានស៊ុតបាន១គ្រាប់តាមស្មើមកវិញនៅនាទីទី
១៥ហើយមិនទាន់បញ្ចប់ការប្រកួតង់ទី១ឡើយកីឡាករ CR7 ដែលត្រូវបានប្តូរជំនួសកីឡាករ Antony Martial នោះក៏អាចស៊ុតបញ្ជូលទីបាន១គ្រាប់ជាគ្រាប់ទី៧០០និងជាគ្រាប់ជ័យជំនះផងដែរ។

បញ្ចប់ការប្រកួតសប្តាហ៍នេះបិសាចក្រហម Man UTD មានពិន្ទុសរុប១៥ក្រោយការប្រកួត៨ដងនិងនៅសល់១ប្រកួតទៀតក្នុងដៃឈរនៅលេខរៀងទី៥បណ្តោះអាសន្នតាមពីក្រោយក្រុមតោខៀវ Chelsea ដែលមាន១៦ពិន្ទុហើយ Spurs នៅលេខ៣
ក្រុមមេឃខៀវនៅលេខ២មាន២៣ពិន្ទុនិងក្រុមលេខ១ Arsenal មាន២៤ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top