កីឡា

Barcelona នឹងសង់រូបសំណាក់របស់ Messi នៅខាងក្រៅ Camp Nou

ប្រធានក្លឹប Barcelonaលោក Joan Laporta បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថាក្លឹប Barcelona នឹងធ្វើការសាងសង់រូបសំណាក់ឲ្យកីឡាករ Lionel Messi ហើោយដំណឹង នេះបានកើតឡើងនៅចំពេលដែលមានព័ត៌មានលេចឬថា ក្លឹបនឹងអាចចុះកុងត្រានាំយកគាត់មក វិញនៅរដូវក្តៅខាងមុខនេះ។

រំលឹកដែរថា Messi បានសម្រេចចិត្តចាកចេញពីក្លឹបបន្ទាប់ពីបានចំណាយពេលអស់រយៈពេលជាង២០ឆ្នាំជាមួយនឹងក្លឹប ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុទើបធ្វើឲ្យក្លឹប មិនអាចបន្តកុងត្រាថ្មីរបស់គាត់បានហើយ
ក៏ធ្វើឲ្យ Messi សុខចិត្តចុះកុងត្រាជាមួយនឹង PSG ជំនួសវិញ។

ទោះបីជាយ៉ាងណាក្តីនៅសប្តាហ៍នេះ ជាដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្រ Barcelona ក្រោយការប្រកាសរបស់ប្រធានក្លឹបបែបនេះថា៖ពួកយើង នឹងធ្វើការសាងសង់រូបសំណាក់ Lionel Messi នៅខាងក្រៅកីឡាដ្ឋាន
Camp Nou ហើយការសម្រេចចិត្តរបស់ក្លឹប គឺបានធ្វើឡើងរួចរាល់ទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top