បរាជ័យក្នុងលទ្ធផល ដល់ទៅ៣ទល់នឹង០ ក្រោមស្នាដៃរបស់ AC Milan នៅទឹកដី San Siro កាលពីយប់មិញបានធ្វើឲ្យJuventus ស្ថិតនៅក្នុងការប្រឈមមុខដ៏ខ្ពស់មួយ ដែលនឹងមិនអាចមានវត្តមាន ប្រកួតនៅក្នុងពានរង្វាន់ ChampionLeague រដូវកាលក្រោយឡើយ ។
គ្រូបង្វឹករបស់ Juventus លោក Andrea Pirlo នៅចប់ការប្រកួតបាននិយាយថា លោកនឹងមិនលាលែង ចេញពីតំណែងនោះឡើយទោះបី ជាបរាជ័យ ដ៏ធ្ងន់ធ្ងរយប់មិញ នេះក្តីហើយជាពិសេស គឺជារដូវកាលដំបូង ដែលក្រោយពេល ដែលក្លឹបនេះលើកពានរង្វាន់
Serie A ដល់ទៅ៩ សម័យកាលជាប់គ្នា ចុងក្រោយមកហើយ។
ថ្លែងទៅកាន់ក្រុម អ្នកកាសែតរបស់ Sky Sport លោក Pirlo និយាយថា៖ចេញពីតំណែង? ខ្ញុំនឹងមិនធ្វើបែបនេះឡើយ ។ ខ្ញុំបានទទួលយកតួនាទីនេះ ជាមួយនឹងភាពរីករាយបំផុត នៅចំពេល ដែលមានការលំបាកមួយ ។ពួកយើងនៅសល់៣ប្រកួតទៀតមុនបញ្ចប់
រដូវកាលដូច្នេះ ខ្ញុំនឹងបន្តធ្វើការងារនេះ តាមដែលអាចធ្វើទៅបានជាធម្មតា ៕
ប្រែសម្រួល៖ស៊ុនលី