កីឡា

Arsenal ប៉ងចង់បានអតីតកីឡាករម្នាក់ របស់ខ្លួនមកវិញ

កីឡាករខ្សែបម្រើប្រយុទ្ធ Draxler ដែលជាអតីតកីឡាករ របស់ក្លឹបកាំភ្លើងធំ Arsenal និងកំពុងលេងឲ្យ PSG នោះត្រូវបានសារព័ត៌មាន ចេញផ្សាយ ថា
នឹងអាចត្រឡប់មក អង់គ្លេសវិញ ជាមួយនឹងក្លឹបចាស់របស់ខ្លួន ។

ទោះបីជាយ៉ាងណាក្តីព័ត៌មាននេះ ត្រូវបានធ្វើឡើងនៅក្នុងពេល ដែលកីឡាករ Julian Draxler រូបនេះបានបន្តកុងត្រាថ្មី រយៈពេល៣ឆ្នាំរួចទៅហើយ ជាមួយនឹងក្លឹប PSGបន្ទាប់ពី Neymar ប្រកាសថាបានបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ២០២៦ជាមួយនឹង PSG ដូចគ្នា។

Draxler វ័យ២៧ឆ្នាំរូបនេះក៏ត្រូវបានគេដឹងថា មានព័ត៌មានក្នុងការផ្ទេរត្រឡប់ទៅលេង នៅប្រទេសកំណើតអាល្លឺម៉ង់ផងដែរ ប៉ុន្តែជឿជាក់ថាកាំភ្លើងធំ Arsenal គឺជាគោលដៅ ដែលមានសក្តានុពល ជាងនៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top