ខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG បានអះអាងថា រូបគេចង់លេងជាមួយកីឡាករ Cristiano Ronaldo ហើយបើអាចបាន នៅរដូវកាលក្រោយកាន់តែល្អ។
កីឡាករប្រេស៊ីល ទើបតែបន្ដកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៥ឯណោះ ក្រោយពីរូបគេបានអះអាងថាសប្បាយចិត្តនៅទឹកដីបារាំង។
ក្រោយពីបន្ដកុងត្រាថ្មីនោះហើយ ស្រាប់តែពេលនេះអតីតកីឡាករ Barcelona បានអះអាងថារូបគេចង់មានឱកាសលេងជាមួយ Ronaldo ទៀតនៅរដូវកាលក្រោយ។

ការនិយាយបែបនេះកើតឡើង ក្រោយពីអតីតកីឡាករ Real Madrid កំពុងមិនសប្បាយចិត្តនៅក្លឹប Juventus ស្រាប់។ ប្រសិនបើក្លឹបសេះបង្កង់ធ្លាក់ទៅលេងនៅ Europa League នារដូវកាលក្រោយ នោះទំនងណាស់ថា Ronaldo នឹងចាកចេញមិនខាន។ ស្របពេល PSG ក៏ជាក្លឹបមួយចង់បានរូបគេទៅលេងឱ្យយូរណាស់ហើយដែរ៕
ប្រភព៖sabay
