កីឡា

ប៉ះ​គ្នា​ខែ​ក្រោយ Logan Paul បាន​ចំណូល​តិច​ជាង Floyd ដល់​ទៅ​ជាង​៥​ដង

Logan Paul នឹង​ទទួល​​បាន​ចំណូល​១៩,៧​លាន​ដុល្លារ ​ពី​ការ​ប្រកួត​បែប​មិត្តភាព ​មិន​ផ្លូវការ​ទល់​នឹង Floyd Mayweather នៅ​ខែ​ក្រោយ ។

តាម​រយៈ​តួ​លេខ​នេះ Logan នឹង​​ទទួល​បាន​ប្រាក់​តិច​ជាង Mayweather ដល់​ទៅ​ជាង​៥​ដង ។ មាន​ន័យ​ថា Floyd ត្រៀម​ទទួល​បាន​ចំណូល​ពី​ប្រកួត​នេះ​ដល់​​ទៅ​១០០​លាន​ដុល្លារ​ ។ អ្នក​ទាំង​ពីរ​ទើប​តែ​ធ្វើ​សន្និសីទកាសែត​ ​ទល់​មុខ​គ្នា​ជា​លើក​ដំបូង ​កាល​ពី​សប្ដាហ៍​មុន។

ក្នុង​កម្មវិធី​ក៏​មាន​រឿង​ចម្រូងចម្រាស ​វាយ​តប​គ្នា​ដែរ ដោយ​សារ​តែ​ Jack Paul ដែល​ជា​ប្អូន​បង្កើត​របស់ Logan ទៅ​ទាយ​មួក​របស់ Floyd។ Jack បាន​ជាំ​ភ្នែក​ម្ខាង​ដោយ​សារ​ស្នាដៃ​របស់ Floyd និង​ក្រុម​អង្គរក្ស។

ប្រៀបធៀប​បទ​ពិសោធន៍ ​អ្នក​ទាំង​២​ពិត​ជា​ខុស​គ្នា ​ឆ្ងាយ​ណាស់ Floyd ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រដាល់​សកល​ច្រើន ​ស្ថាប័ន​និង​ប្រភេទ​ទម្ងន់​។ គេ​មាន​កំណត់ត្រា​អស្ចារ្យ​ប្រកួត​៥០​ដង​មិន​ដែរ​ចាញ់។ សម្រាប់ Logan វាយ​បាន​ម្ដង​គត់ ហើយ​ចាញ់​គេ​ទៀត ​កាល​ពី​ឆ្នាំ​២០១៩ ៕

Most Popular

To Top