អតីតកីឡាករឆ្នើម របស់ក្លឹប Barcelona លោក Xavi វ័យ៤១ឆ្នាំដែលកំពុងមានភាពជោគជ័យយ៉ាងខ្លាំង ក្នុងនាមជាគ្រូបង្វឹកអាជីពរបស់ក្លឹប នៅប្រទេសកាតា នោះនៅពេលនេះបានបញ្ចប់ព័ត៌មាន ចចាមអារ៉ាមជាផ្លូវការហើយថា មិនអាចផ្ទេរមកក្លឹបចាស់វិញ
បាននៅឡើយ ។
the Goal សរសេរថាលោក Xavi បានសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Al-Sadd រយៈពេល២ឆ្នាំបន្ថែមទៀតបើទោះបីជាមានការណែនាំឲ្យលោកត្រឡប់ ទៅធ្វើការដឹកនាំជាមួយនឹង Barcelona ដែលកន្លងមកធ្លាប់ជាកីឡាករនៅទីនោះអស់រយៈពេល១៧
ឆ្នាំមកហើយក្តី ។
ដូចនេះមានន័យថាXavi នឹងបន្តរស់នៅក្នុងប្រទេសកាតា រហូតដល់ឆ្នាំ២០២៣ហើយលោកបាននិយាយថា ខ្ញុំទទួលបានអ្វីគ្រប់យ៉ាងខ្លាំងនៅទីនេះខ្ញុំអាចបង្ហាញសមត្ថភាពបានល្អនៅទីនេះដូចនេះពិត ជាមានមោទនភាពមែនទែន ក្នុងការបន្តកិច្ចការងារនៅទីនេះ សម្រាប់រយៈពេល២
រដូវកាលទៀត ៕
ប្រែសម្រួល៖ស៊ុនលី