កីឡា

តំបន់ Top4 នៅ​ PL កំពុង​តែ​ក្ដៅគគុក​ ​បើ Liverpool ឈ្នះ​ United មាន​សង្ឃឹម​​ខ្ពស់​ជាង​គេ

អ្នក​វិភាគ​លោក Jamie Redknapp បាន​និយាយ​ថា ការ​ប្រជែង​តំណែង Top4 កំពុង​បើក​ចំហរ​ទូលាយមែនទែន បន្ទាប់​ពី Chelsea ចាញ់ Arsenal កាល​ពី​យប់​មិញ។

Chelsea ដែល​កំពុង​ត្រូវ​ការ​ពិន្ទុ​ជា​ចាំបាច់​នោះ បាន​ប្រកួត​ចាញ់ Arsenal ១-០ ក្នុង​ផ្ទះ​ខ្លួន​ឯង។ Chelsea បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់ ​ថ្នាក់​​លេខ​៤​ កំពុង​ប្រទាញប្រទង់​ពិន្ទុ​គ្នា​ ជាមួយ​ក្រុម​៤ផ្សេង​ទៀត ​មាន​ដូច​ជា West Ham, Liverpool និង Leicester City។

យប់​នេះ​ក្រុម​លោក Jurgen Klopp នឹង​ត្រូវ​តទល់​ជាមួយ Manchester United។ ហើយ​លោក Redknapp យល់​ឃើញ​ថា Liverpool ជា​ក្រុម​មាន​ឱកាស​យក​បាន​កន្លែង​មួយ​ក្នុង Top4 ប្រសិន​បើ​ពួក​គេ​ឈ្នះ​នៅ Old Trafford។

Liverpool ត្បិត​តែ​ពួក​គេ​ស្ថិត​នៅ​លេខ​៦​មែន ប៉ុន្តែ​ពួក​គេ​ទើប​តែ​លេង​ បាន​៣៤​សប្ដាហ៍​ប៉ុណ្ណោះ ខណៈ​ Leicester និង Chelsea ដែល​នៅ​លេខ​៣​&៤ លេង​ដល់​សប្ដាហ៍​ទី​​៣៦​បាត់​ទៅ​ហើយ។ ដោយ​សារ​ពិន្ទុ​មិន​ទាន់​ដាច់​គ្នា ​ចំណាត់​ថ្នាក់​អាច​ផ្លាស់​ប្ដូរ​មិន​ទៀត ចាប់​ពី​ក្រុម​ស្ថិត​នៅ​លេខ​៣ ​ដល់​លេខ​៦៕ sabay

Most Popular

To Top