កីឡា

ផ្លូវការ! ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ដូរ​ពី​ទួកគី​ មក​លេង ​នៅ​ព័រទុយហ្គាល់

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ UEFA Champions League រវាង​ក្លឹប​អង់គ្លេស​ទាំង​ពីរ​គឺ Chelsea និង Manchester City នឹង​ផ្លាស់​ប្ដូរ​ពី​កីឡដ្ឋាន​ជាតិ​ទួរគី​ អាតាទួរ ទៅ​កាន់​កីឡដ្ឋាន​នាគរាជ​នៃ​ក្លឹប (Estadio Dragao – Dragon Stadium) Porto ប្រទេស​ព័រទុយហ្គាល់​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ស្ថាប័ន​បាល់ទាត់​អឺរ៉ុប UEFA។

UEFA បាន​បង្ហើប​នៅ​ក្នុង​សេចក្ដី ថ្លែងការណ៍​របស់​ខ្លួន​ថា តាម​ពិត​ទៅ​ស្ថាប័ន​នេះ​ក៏​ចង់​ដូរ ​ទៅ​លេង​នៅ​អង់គ្លេស​ដែរ ដើម្បី​ភាព​ងាយស្រួល​ទាំង​អស់​ តែ​តម្រូវការ​របស់​វិធានការ​សុខាភិបាល ​មាន​ភាព​តឹងតែង​ពេក​ ដូច្នេះ​មក​លេង​ប្រទេស ​ព័រទុយហ្គាល់​ជា​ជម្រើស​ល្អ ​សម្រាប់​គ្រប់គ្នា ដោយ​ហេតុ​តែ​ប្រទេស​នេះ​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ “បៃតង” របស់​អង់គ្លេស ។

ជាមួយ​គ្នា​នេះ​ដែរ UEFA ក៏​អនុញ្ញាត​ឲ្យ​ក្លឹប​ទាំង​ពីរ​លក់​សំបុត្រ ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ដោយ​មួយ​ក្លឹប ​ទទួល​បាន​ ៦ពាន់​សំបុត្រ​។

ចំណែក​ឯ​ប្រទេស​ទួរគី​វិញ UEFA បាន​អរគុណ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ​របស់​ប្រទេស​នេះ​ក្នុង​ការ​រៀបចំ​ត្រៀម ​សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៃ​ពាន​លំដាប់​កំពូល​អឺរ៉ុប​មួយ​នេះ ហើយ​នឹង​មើល​ពី​លទ្ធភាព​ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ UEFA ផ្សេង​ទៀត​ នៅ​ពេល​ឆាប់ៗ​បំផុត ៕ sabay

Most Popular

To Top