កីឡា

Cirstino Ronaldo ធ្វើបានកំណត់ត្រា មួយទៀត សម្រាប់ Juventus

កីឡាករអន្តរជាតិ ប៉ទុយហ្គាល់ CR7 មកដល់ពេលនេះ បានឈានទៅដល់ភាពជោគជ័យ បន្ថែមមួយទៀត ហើយសម្រាប់កីឡាដ្ឋាន Turin ក្នុងរដូវកាលទី៣នេះទោះបីជារដូវកាលនេះ ក្លឹបហាក់ដូចជាមិនទាន់ច្បាស់ នៅឡើយអំពីសិទ្ធ ក្នុងការចូលរួមប្រកួត Champion League រដូវកាលក្រោយ ។

ក្រោយការប្រកួតយប់មិញ កំពូលកីឡាកររូបនេះ បានចាប់បានកំណត់ត្រាថ្មីមួយទៀត តាមរយៈការស៊ុតបញ្ចូលទី គ្រាប់ទី១០០របស់ខ្លួនជូន Juventus និងជាប់ឈ្មោះជាកីឡាករ ដែលអាចរកគ្រាប់បាល់ទី១០០ បានលឿនបំផុតរបស់ក្លឹប។

CR7អាចរកបាន១០០ គ្រាប់ ក្នុងការបង្ហាញខ្លួនតែ១៣១ ប្រកួតប៉ុណ្ណោះ និងបានក្លាយទៅជាកីឡាករ តែម្នាក់គត់ ដែលអាចធ្វើបានចំនួននេះ មិនដល់រយៈពេល៣ រដូវកាលនៅឡើយ។

លើសពីនេះផងដែរ CR7 ក៏បានជាប់ឈ្មោះជាកីឡាករម្នាក់គត់ និងដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលអាចរកគ្រាប់បាល់ បានច្រើនជាង១០០គ្រាប់ ជូនក្លឹបចំនួន៣ នៅលីគកំពូលផ្សេងគ្នាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top