Cristiano Ronaldo ត្រូវបានគេសង្ស័យមានបំណងចង់ចាកចេញពី Juventus បន្ទាប់ពីរថយន្តទំនើបទាំង៧គ្រឿងរបស់គេត្រូវបានដឹកចេញពីផ្ទះក្នុងទីក្រុង Turin។

តាមរយៈវីដេអូបានលេចធ្លាយនៅសប្ដាហ៍នេះ រថយន្តតម្លៃរាប់លានដុល្លាររបស់ Ronaldo កំពុងត្រូវបានរុញចូលឡានធំរបស់ក្រុមហ៊ុនព័រទុយហ្គាល់មួយឈ្មោះថា Rodo Cargo បំណងឆ្ពោះទៅកាន់ទីក្រុង Lisbon។ បុគ្គលិកប្រុសជាច្រើននាក់ត្រូវបានគេឃើញធ្វើការអូសឡានចូល អំឡុងពេលរាត្រី។

Rodo Cargo ជាក្រុមហ៊ុនដឹករថយន្តដែលមានមូលដ្ឋានក្នុងទីក្រុង Lisbon ហើយរថយន្តទាំងអស់របស់ Ronaldo ត្រូវបានរំពឹងនឹងដឹកទៅទីនោះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់អាចនឹងចាកចេញពី Juventus មុនកុងត្រាមួយឆ្នាំ ដោយស្ថានភាពក្នុងក្រុមពេលនេះមិនល្អប្រសើរ។

Ronaldo អាចនឹងសម្រេចចេញទៅចូលរួមជាមួយក្លឹបអាជីពដំបូងរបស់ខ្លួន Sporting Lisbon បន្ទាប់ពីម្ដាយរបស់គេថ្មីៗនេះបាននិយាយថា អ្នកស្រីនឹងព្យាយាមនិយាយជាមួយកូនអំពីគំនិតត្រឡប់មកកាន់ព័រទុយហ្គាល់វិញ៕ ប្រភព៖ សប្បាយ
