កីឡា

Guardiola ចាប់ផ្តើមសម្លឹង​ មើលកីឡាករ ដែលត្រូវលក់ នៅរដូវក្តៅនេះ

គ្រូបង្វឹកអេស្បាញលោក Pep Guardiola បានសារភាពថារឿង ដ៏លំបាកមួយរបស់លោក បច្ចុប្បន្ននេះ គឺរក្សាទុកកីឡាករទាំងឡាយណាដែលមិនសប្បាយចិត្ត ជាមួយនឹងក្លឹបឲ្យបន្ត រស់នៅរយៈពេលវែង ជាមួយគ្នា ។

ទោះបីជាក្លឹប ទើបតែបានលើកពានរង្វាន់កំពូល អង់គ្លេស ជាលើកទី៣ របស់ខ្លួននិងត្រៀមប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់ Champion League ក្តីក្រោមការដឹកនាំរបស់លោក Pep ក៏ពិតមែនតែបុរស ជាគ្រូបង្វឹករូបនេះ បានអះអាងថា ក៏នៅតែមានកីឡាករ ដែលមិនសូវរីករាយក្នុងការរស់នៅ
ក្នុងទឹកដី Etihad ផងដែរ ។

លោកបញ្ជាក់ នៅក្នុងស្ថានភាពបែបនេះ ក្លឹបគ្មានជម្រើសនោះទេ ក្រៅតែពីការធ្វើការផ្លាស់ប្តូរហើយ យើងនឹងធ្វើការត្រួតពិនិត្យ មើលនៅចុងរដូវកាលនេះដោយការចាប់ផ្តើមពិភាក្សា តទល់គ្នានិងធ្វើឲ្យច្បាស់លាស់ថា អ្វីដែលជាការចង់បានរបស់ពួកគេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top