កីឡា

Guardiola អះអាងថា Solskjare មានកំពុងរងសំពាធ you ដល់ទៅទ្វេដងនៅ Man UTD

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola នៅសប្តាហ៍នេះ បានបន្តធ្វើការលើកឡើង អំពីបញ្ហារបស់លោក Solskjare និងការគាំទ្ររបស់លោកផងដែរ ចំពោះបុរសជនជាតិនវេសរូបនេះ ហើយគាត់បានបញ្ជាក់ថា គាត់ពិតជាបានយល់ ពីអារម្មណ៍នៅពេលនេះ។

កំពុងរកពាក្យចចាមអារ៉ាមថា នឹងអាចប្រឈមមុខទៅនឹងការបណ្តេញចេញនោះលោក Solskjareត្រូវបាន Guardoila អះអាងថាស្ថានភាពនេះ វាមានលក្ខណៈស្រដៀង ទៅនឹងគាត់ដែលកាលពីគ្រាមុន តែលោក Solskjare មានសំពាធធំ ជាងដល់ទៅទ្វេដង។

លោក Guardiola បានរៀបរាប់បែបនេះថា នៅ Man UTD អ្វីៗសុទ្ធតែមានទំហំទ្វេដងទាំងអស់ រាប់តាំងតែពីជ័យជំនះការបរាជ័យនិងអ្វីផ្សេងទៀត ទាំងរីករាយនិងអន់ចិត្ត ដូចនេះវាមិនដូចជាមិនមានអ្វីប្លែកនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top