កីឡា

Guardiola បញ្ជាក់ថាមិនទាន់ច្បាស់ អំពីអនាគតរបស់ Sterling នៅឡើយទេ

នៅសប្តាហ៍នេះគ្រូបង្វឹកលោក Pep Guardiola បានធ្វើការសារភាពថា លោកពិតជាមិនមាន ភាពច្បាស់លាស់ឡើយ ទៅលើកុងត្រា និងអនាគតរបស់កីឡាករខ្សែប្រយុទ្ធឆ្នើម Raheem Sterling។

កីឡាកររូបនេះទើបតែធ្វើបានហ៊ែតទ្រីក កាលពីចុងសប្តាហ៍កន្លងមក ជាមួយនឹងជំនាញដ៏អស្ចារ្យ ហើយជឿជាក់ថាក៏នឹងអាចទទួលបាន តំណែងសំខាន់មួយ សម្រាប់ជម្រើសជាតិអង់គ្លេស នៅក្នុងពានរង្វាន់កាតា ឆ្នាំ២០២២ខាងមុខនេះផងដែរ។

ទោះបីជាយ៉ាងណាក្តីកុងត្រា របស់កីឡាករវ័យ២៧ឆ្នាំរូបនេះ មកដល់ពេលបច្ចុប្បន្ន គឺមានសុពលភាពត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ ជាមួយនឹងក្លឹបហើយមិនទាន់មាន សញ្ញាវិជ្ជមានក្នុងការបន្តកុងត្រាថ្មីនៅឡើយ៕

លោក Pep និយាយថា៖គ្មានអ្វីពិបាកគិតឡើយថា Sterling គឺជាកីឡាករសំខាន់របស់ក្លឹប ប៉ុន្តែសម្រាប់អនាគតវិញខ្ញុំមិនដឹងទេថា នឹងមានអ្វីកើតឡើង។ ក្លឹបជាអ្នកសម្រេចចិត្ត កីឡាករជាអ្នកសម្រេចចិត្តប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top