កីឡា

Arsenal ត្រៀមខ្លួនចរចា ទិញខ្សែប្រយុទ្ធវ័យក្មេង របស់ Chelsea ម្នាក់

bThe Goal ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាកីឡាករវ័យក្មេងឆ្នើមម្នាក់ របស់ក្លឹបតោខៀវ Chelsea កីឡាករ Armando Broja កំពុងក្លាយទៅជាកីឡាករគោលដៅម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal។

ប្រភពដដែលបានឲ្យដឹងដែរថា Arsenal គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការបើកការចរចាសុំទិញ យកកីឡាករខ្សែប្រយុទ្ធរូបនេះ ពីក្លឹបតោខៀវ Chelsea។

កីឡាករ Broja ដែលមានវ័យទើបតែ២០ឆ្នាំ បានជួបបញ្ហាអាជីពជាមួយនឹង Chelsea បន្តិចបន្តួចហើយ បច្ចុប្បន្នកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើង ឲ្យក្លឹប Southampton នៅឡើយប៉ុន្តែនៅទីនេះ គាត់អាចរកគ្រាប់បាល់ បានទៅដល់៧គ្រាប់មកហើយ។

ខណៈដែលបញ្ហាខ្សែប្រយុទ្ធកំពុងបន្ត Arsenal ជឿជាក់ថាកំពុងស្វែងរកលទ្ធភាព ក្នុងការដោះដូរកីឡាករមួយចំនួន ចេញដូចជា Lacazette និង Eddie Nkeitiah ជាដើមនៅរដូវក្តៅខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top