កីឡា

Guardiola មិនហ៊ានអះអាងថា Ten Hag នឹងអាចទទួលបាន លទ្ធផលល្អឡើយ

ឆ្លើយតបទៅនឹងព័ត៌មាន អំពីការផ្ទេរមកធ្វើការងារបង្វឹក នៅក្លឹបបិសាចក្រហម Man UTD នោះលោក Pep Guardiola មិនបានហ៊ានធ្វើការអះអាងបានទេថា លោក Erik Ten Hag នឹងជោគជ័យឡើយនៅទីនេះ។

គ្រូបង្វឹកក្លឹបមេឃខៀវ Man City រូបនេះបានធ្វើការ លើកសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់លោក Ten Hag ថាគឺជាបុគ្គលដ៏អស្ចារ្យម្នាក់ ជាពិសេសអ្វីដែលគាត់កំពុងធ្វើការ និងជាពិសេសអំឡុងពេល ដែលពួកគេបានធ្វើការជាមួយគ្នា កាលពីពេលនៅ Bayern Munich ។

លោក Guardiola បានសង្កត់ធ្ងន់ថា គ្រូបង្វឹកមុនៗ​ ដែលបានមកដល់ទឹកដី Old Trafford គឺជាឧទាហរណ៍ស្រាប់ដូចនេះ វាអាចក្លាយទៅជាអ្វី ដែលលោក Ten Hag គួរតែមានការប្រុងប្រយ័ត្ន ក្នុងពេលសម្រេចចិត្ត មកបំពេញការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top