កីឡា

អតីតប្រធានក្លឹបម្នាក់ អះអាងថា Barcelona នៅតែអាចលើកពាន Champions League បានរដូវកាលនេះ

Camp Nou នៅរដូវកាលនេះហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អសោះទាំងនៅ Champions League និង La Liga ប៉ុន្តែអតីតប្រធានក្លឹបម្នាក់បានបង្ហាញជំនឿជាក់ថាក្រុមនេះ
នឹងអាចវិលត្រឡប់ឡើងវិញនូវទំរង់លេងហើយអាចលើកពានរង្វាន៉ធំៗទាំងបី។

អតីតប្រធានក្លឹបលោក Joan Gaspart បានលើកឡើងបែបនេះទាំងដែលក្លឹបទើបតែប្រកាសបណ្តេញលោក Ronald Koeman ចេញពីក្លឹបនិងខណៈដែលក្រុមបច្ចុប្បន្នកំពុងស្ថិតនៅលេខ
រៀងទី៩នៅក្នុងលីគកំពូលអេស្បាញនៅឡើយក្តីដោយអាចយកជ័យជំនះបានត្រឹមតែ៤ប៉ុណ្ណោះក្នុងការប្រកួតទាំង១០ដង។

ក្រៅពីនោះ Barcelona ក៏កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ផងដែរនៅក្របខណ្ឌ Champions League ដោយកំពុងស្ថិតនៅក្នុងគ្រុបដែលមានតែ៣ពិន្ទុប៉ុណ្ណោះក្នុងដៃក្រោយការប្រកួតជាច្រើនរួចមក។

លោក Gaspart ដែលជាអតីតប្រធានក្លឹបចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០០៣ បានបញ្ជាក់ថា៖Barcelona នឹងលើកពានរង្វាន់ទាំង Champions League និង La Liga ផងពីព្រោះថាយើងនៅសល់ពេលវេលា
ដើម្បីបង្កើតទំរង់លេងឡើងវិញហើយម្យ៉ាងទៀត Copa de Rey ក៏មិនទាន់ចាប់ផ្តើមនៅឡើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top