ខ្សែប្រយុទ្ធបារាំងកីឡាករ Kylian Mbappe បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនមិនដែលខ្វល់ថា មានតម្លៃនៅទីផ្សារ កីឡាករប៉ុន្មាននោះទេ។
កីឡាកររូបនេះបាននិយាយថា៖ “តម្លៃនៅលើទីផ្សាររបស់ខ្ញុំ ១៨០លានអឺរ៉ូ (ប្រមាណ ២២០លានដុល្លារ) តែសួរថាខ្ញុំ ដែលគិតនៅពេលព្រឹកឡើងទេ? ចម្លើយគឺទេ មិនដែលខ្វល់សោះ។ នេះហើយជាអ្វីដែលខាងបាល់ទាត់ គេធ្វើការ”។
Mbappe បានបន្តថា៖ “លុយទាំងអស់នេះមិនបានចូលហោប៉ៅខ្ញុំផង។ តែខ្ញុំមានចំណូលចិត្តលេងបាល់ ហើយមានឱកាសរកប្រាក់ចំណូលពីការងារនេះ។ ខ្ញុំគ្រាន់តែចង់ជួយបារាំង និង PSG ឲ្យឈ្នះទេ”។
សូមជម្រាបផងដែរថា ក្នុងរដូវកាល២០២០/២១នេះ Mbappe រកបាន ៤០គ្រាប់ ក្នុង ៤៥ប្រកួតគ្រប់កម្មវិធីរបស់ PSG៕ ប្រភព៖ សប្បាយ