កីឡា

Chelsea បាន​ត្រៀម​លុយ​ជាង​ ១១០លាន​ដុល្លារ​ ដើម្បី​ចូល​ចែចូវ​ Sancho

ក្លឹប​ Chelsea ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន ​បាន​លើក​ឡើង​ថា​ ក្លឹប​នេះបាន​ត្រៀម​លុយ​ជាង​ ១១៣​លាន​ដុល្លារ​ ក្នុង​ការ​ចែចូវ​ចរចា​ចង់​បាន​ ខ្សែ​បម្រើ​ Jadon Sancho ពី​ក្លឹប​ Borussia Dortmund សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

បើ​តាម​ប្រភព​ខាង​លើ​ Sacnho ជា​កីឡាករ​ម្នាក់​ដែល​លោក​ Thomas Tuchel អ្នក​ចាត់​ការ​ Chelsea ពេញ​ចិត្ត​ខ្លាំង​បំផុត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​នេះ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​ធ្វើ​​ការ​​ប្រកួត​ប្រជែង ​ជា​មួយ​ក្លឹប​ដទៃ​ ជា​​ពិសេស​គឺ​ក្លឹប​ Manchester United ដែល​កំពុង​ចង់​បាន​ខ្សែ​បម្រើ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Sancho ជា​កីឡាករ​ទើប​តែ​អាយុ​២១ឆ្នាំ​ ដែល​បាន​មក​លេង​ឲ្យ​ Dortmund តាំង​ពី​ឆ្នាំ​២០១៧មក ដោយ​ចូល​រួម​លេង​បាន​ ១៣៥​ប្រកួត​ រក​គ្រាប់​បាល់​បាន​ ៥០​គ្រាប់​ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣​ខាង​មុខ​៕ ប្រភព៖ សប្បាយ

Most Popular

To Top