កីឡា

Mbappe មិន​ខ្វល់​ថា​ ខ្លួន​មាន​តម្លៃ​នៅ​លើ​ទីផ្សារ​កីឡាករ​ទេ ដោយសារ​តែ​មូលហេតុ​នេះ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Kylian Mbappe បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​ដែល​ខ្វល់​ថា​​ មាន​តម្លៃ​នៅ​ទីផ្សារ​ កីឡាករ​ប៉ុន្មាន​នោះ​ទេ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ “តម្លៃ​នៅ​លើ​ទីផ្សារ​របស់​ខ្ញុំ​ ១៨០លាន​អឺរ៉ូ (ប្រមាណ ២២០លាន​ដុល្លារ) តែ​សួរ​ថា​ខ្ញុំ​ ដែល​គិត​នៅ​ពេល​ព្រឹក​ឡើង​ទេ? ចម្លើយ​គឺ​ទេ មិនដែល​ខ្វល់​សោះ។ នេះ​ហើយ​ជា​អ្វី​ដែល​ខាង​បាល់ទាត់​ គេ​ធ្វើ​ការ”។

Mbappe បាន​បន្ត​ថា៖ “លុយ​ទាំង​អស់​នេះ​មិន​បាន​ចូល​ហោប៉ៅ​ខ្ញុំ​ផង។ តែ​ខ្ញុំ​មាន​ចំណូល​ចិត្ត​លេង​បាល់ ហើយ​មាន​ឱកាស​រក​ប្រាក់​ចំណូល​ពី​ការងារ​នេះ។ ខ្ញុំ​គ្រាន់​តែ​ចង់​ជួយ​បារាំង និង PSG ឲ្យ​ឈ្នះ​ទេ”។

សូម​ជម្រាប​ផង​ដែរ​ថា ក្នុង​រដូវ​កាល​២០២០/២១​នេះ Mbappe រក​បាន ៤០គ្រាប់ ក្នុង ៤៥ប្រកួត​គ្រប់​កម្មវិធី​របស់ PSG៕ ប្រភព៖ សប្បាយ

Most Popular

To Top