កីឡា

Solskjaer មិនប្រកែកទេ ថាពិតជាកំពុងស្វែង រកខ្សែប្រយុទ្ធម្នាក់ទៀត នៅរដូវក្តៅនេះ

គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare នៅសប្តាហ៍នេះ បានធ្វើការឆ្លើយតប ដោយមិនមានបដិសេធ អ្វីឡើយថាពិតជាកំពុងតាមស្វែងរកកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត ពិតមែននៅរដូវក្តៅនេះ ទោះបីជាបានបន្តកុងត្រាថ្មី ឲ្យ Edinson Cavani រួចទៅហើយក្តី។

តាមការ បញ្ជាក់ របស់លោកក្លឹបនឹងអាច មើលឃើញកីឡាករចំណូលថ្មី មួយ ចំនួននៅពេលទីផ្សារដោះដូរ បើកនៅរដូវក្តៅនេះ ខណៈដែលក្នុងនោះ ក៏មានកីឡាករ ខ្សែប្រយុទ្ធផងដែរ ហើយបើទោះបីជា Cavani នឹងត្រូវបន្តកុងត្រា ដល់ឆ្នាំ២០២២ ក្តីនិងត្រូវបានដាក់ឲ្យទៅលេង នៅខ្សែប្រយុទ្ធស្លាបជំនួសវិញ ។

ព័ត៌មាននេះត្រូវបានធ្វើឡើង នៅក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលមានការចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane បានស្នើសុំក្លឹប Spurs ក្នុងការចាកចេញហើយ កំពុងត្រូវបានគេសង្ស័យថា គាត់នឹងអាចផ្ទេរទៅលេង នៅ Man UTDឬ Chelsea និង Man City ផងដែលសុទ្ធតែជាក្លឹប ចង់បានកីឡាករ រូបនេះដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top